ភ្នំពេញ៖ បេីតាមការលេីកឡេីងពីអាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថាស្ត្រីកម្ពុជាកំពុងតែសកម្ម នៅក្នុងការបំពេញបេសកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។
អាជ្ញាធរមីនកម្ពុជា បន្តថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កងយោធពល ខេមរភូមិន្ទ បានដាក់ពង្រាយកងកម្លាំងថែរក្សាសន្តិភាពសរុបជាង ៧.៥០០នាក់ ក្នុងនោះមានស្ត្រី ៤៦៦នាក់ ទៅ ៩ ប្រទេស រួមមានដូចជា ស៊ូដង់ ឆាដ លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងយេម៉ែន។
គួរជម្រាបថា បច្ចុប្បន្នមានកងរក្សាសន្តិភាពកម្ពុជាចំនួន ៧៧៩នាក់ ក្នុងនោះជាស្ត្រីចំនួន ១០៤នាក់ កំពុងប្រតិបត្តិការចំនួន ៥ប្រទេសរួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
បន្ថែមពីនេះ អាជ្ញាធរមីនកម្ពុជា បន្តទៀតថា ដំបូងតួនាទីរបស់ស្ត្រី គឺផ្តល់ការគាំទ្រដល់ការសម្រប សម្រួល រដ្ឋបាល និងភស្តុភារ ក្រោយមកទៀត តួនាទីរបស់ស្ត្រីក្នុងកងកម្លាំងរក្សា សន្តិភាព បានកើនឡើងជាបន្តបន្ទាប់ដោយរួមមាន ជាអ្នកផ្តល់សេវាកម្មដល់ ប្រតិបត្តិករបោសសម្អាតមីន វេជ្ជបណ្ឌិត អនុមេបញ្ជាការ អ្នកសង្កេតការណ៍ ប្រធានក្រុម និងអនុប្រធានក្រុម។ល។
គួបញ្ជាក់ថា ការវិវត្តន៍នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីប្រុងប្រយ័ត្នរបស់ប្រទេសកម្ពុជា ក្នុងការជម្រុញការចូលរួម របស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព៕ដោយ៖សហការី