ភ្នំពេញ៖ បើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ TYDA បានបញ្ជាក់អោយដឹងថា, នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ទទួលនូវដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន 🙏👏 ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីព្យាបាលជាសះស្បើយ។
ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕
ដោយ ៖ សិលា