ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានិងគ្រោះធម្មជាតិធ្វើឱ្យពលរដ្ឋលើពិភពលោកជាង៤០ លាននាក់ត្រូវភៀសខ្លួននៅឆ្នាំ២០២០

ចែករំលែក៖

នៅក្នុងឆ្នាំ២០២០ ពិភពលោក នៅតែមានសង្គ្រាម អំពើហិង្សា និងជួបគ្រោះធម្មជាតិខ្យល់ព្យុះ បណ្តាលឲ្យពលរដ្ឋរហូតដល់ទៅ៤០,៥ លាននាក់ត្រូវភៀសខ្លួន។ នេះជាចំនួនខ្ពស់បំផុត បើទោះបីប្រទេសនៅជុំវិញពិភពលោកបានអនុម័តច្បាប់បម្រាមគោចរបិទព្រំដែនទប់ស្កាត់ការឆ្លងកូវីដ-១៩ក្តី។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យការធ្វើចំណាកស្រុក ភៀសខ្លួន IDMC និងអង្គការជនភៀសខ្លួនប្រទេស ន័រវែស NRC បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ពិភពលោកនៅតែមានសង្គ្រាម អំពើហិង្សា និងគ្រោះធម្មជាតិ បណ្តាលឲ្យពលរដ្ឋដល់ទៅជាង ៤០លាននាក់ត្រូវភៀសខ្លួន។

នេះជាចំនួនពលរដ្ឋភៀសខ្លួននៅក្នុងប្រទេសខ្ពស់បំផុតក្នុងរយៈពេល ១ទសវត្សរ៍ កន្លងមក។
លោកស្រី Alexandra Bilak អគ្គនាយក IDMC បានឱ្យដឹងថា ចំនួនពលរដ្ឋភៀសខ្លួន បម្លាស់លំនៅឋានក្នុងប្រទេសដោយសង្គ្រាមបានកើនឡើងខ្ពស់មិនធ្លាប់មាន។ ចំណែកអ្នកភៀសខ្លួន ទៅក្រៅប្រទេសវិញ ក៏មាន២៦លាននាក់ផងដែរ សរុបអ្នកភៀសខ្លួនក្នុងប្រទេសនិងក្រៅប្រទេស មានរហូតដល់ជាង៦៦លាននាក់។
លោកស្រី Alexandra Bilak បានបន្តទៀតថា ចំនួនពិតនៃជនភៀសខ្លួនគឺខ្ពស់ជាងតួលេខដែលទទួលបាន ដោយសារតែ បញ្ហាកូវីដ-១៩ និងច្បាប់បម្រាមគោចរ បង្កផលលំបាកក្នុងការស្រង់ស្ថិតិឱ្យបានច្បាស់បំផុត។
មួយវិញទៀតកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមនិងបង្ខំឲ្យមនុស្សជាច្រើនត្រូវបោះបង់ចោលផ្ទះសម្បែងដើម្បីស្វែងរកឱកាសការងារល្អជួយដល់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងចំណោមជនភៀសខ្លួនក្នុងឆ្នាំ២០២០ មាន ៧៥%គឺជាជនរងគ្រោះដោយគ្រោះធម្មជាតិ ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ៕ដោយ៖ ធីរីណា

រូបភាព៖ TTXVN


ចែករំលែក៖