ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមពន្លាតដែនសមត្ថ​កិច្ចឆ្លងខេត្តជាច្រើនដើម្បីបំបែកនិងចាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ក្រោមការយកចិត្តទុកដាក់ដឹកនាំការងាររបស់លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលចម្រុះខេត្តបានបេីកប្រតិបត្តិការបង្ក្រាបលក្ខណ:ទ្រង់​ទ្រាយ​​ធំ​ និងច្រេីនដំណាក់កាលលេីក្រុម​រកស៊ីជួញដូរគ្រឿងញៀន​ ហើយឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​១៤នាក់​ដែលនៅទីតាំងផ្សេងៗគ្នា​ និងដក​ហូត​វត្ថុ​តាង​ជាច្រេីននាំមករក្សាទុកនៅ​ស្នងការដ្ឋានខេត្ត​ដេីម្បី​បញ្ជូនទៅសាលា​ដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់​។ 

  លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់ភ្នាក់ងារនគរវត្តនិងនគរដ្រាហ្កន ឱ្យដឹងថា ដំណាក់​កាល​ទី១​ ៖​ ចូលរួម​ដោយ​កម្លាំងជំនាញផែនការ​ងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និង ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង បានប្រើវិធានការរដ្ឋបាលចំហឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ដែល​មានឈ្មោះដូច​ ខាងក្រោម​ ៖​ 

១-ឈ្មោះ តុង សុធាចា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

២-ឈ្មោះ វ័រ រ៉ាវុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សាច់កណ្តាល ឃុំខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល។ 

៣-ឈ្មោះ ហួន ប៉ូឡូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

 កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូចំនួន២គ្រឿង ។

 លោកឧត្តមសេនីយ៍បន្តឱ្យដឹងថា ដំណាក់​កាល​ទី​២​ ៖​ បន្ទាប់ពី​ឃាត់ខ្លួន​ និងទទួលបានចម្លើយរបស់ជនសង្ស័យទាំង៣នាក់ខាងលើមក សមត្ថកិច្ចបានបន្តសហការជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែង និងជំនាញខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀត ក្នុងនោះមានស្រី១នាក់ ដែលមានឈ្មោះដូចខាងក្រោម​ ៖​ 

១-ឈ្មោះ វ៉េង សាវ័ន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាមុខសញ្ញាមានដីកាបញ្ជាឱ្យចូលខ្លួនលេខ០៥អយគ ចុះថ្ងៃទី១៩ ខែ ឧសភាឆ្នាំ ២០២១របស់លោក សាន  សុភៈ  តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

២-ឈ្មោះ លីម ប៊ុនធឿន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្នាយពុល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

៣-ឈ្មោះ សុត ភារ: ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

វត្ថុតាងដកហូតរួមមាន​ ៖​ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១កញ្ចប់ ឆ្នាំងសម្រាប់អ៊ុតថង់ច្រកថ្នាំញៀនចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន ៣គ្រឿង, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង, សម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ប្រាក់រៀល១០​លានរៀល ប្រាក់ដុល្លារ១០០០ដុល្លារ លោហធាតុពណ៌លឿង ប្រភេទខ្សែកចំនួន២ខ្សែ ចិញ្ចៀនចំនួន១វង់ ខ្សែដៃចំនួន១ខ្សែ រថយន្តចំនួន១គ្រឿង និងម៉ូតូចំនួន១គ្រឿង ។

ដំណាក់​កាល​ទី​៣​ ៖​ លុះមកដល់ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២១ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ទៀតមានឈ្មោះដូចខាង​ក្រោមនេះ​ ៖

១-ឈ្មោះ ប៉ាង ភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

២-ឈ្មោះ ស្លេះ ណូរ៉ុន ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

៣-ឈ្មោះ ស្លេះ រ៉នី ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាមមុខរបរកសិករ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៤-ឈ្មោះ តាំង គីមហុង ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដំរិល ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

៥-ឈ្មោះ ប៊ុន ធូ ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃុំមង់រាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

៦-ឈ្មោះ ផន សុផា ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៧-ឈ្មោះ ផាត សុខជា ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ភូមិថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

៨-ឈ្មោះ ហួត បូណា ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣កញ្ចប់ ទូរស័ព្ទដៃចំនួន៧គ្រឿង និងម៉ូតូចំនួន ១គ្រឿង​ ។

សូមបញ្ជាក់​ថា​ កន្លងមក​ឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ តែងដាក់ចេញនូវវិធាន​ការភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដេីម្បី​រក្សា​ឱ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តជានិច្ចកាល ហើយកាបង្ក្រាប​ ទទួលលទ្ធផលល្អខាងលេីនេះ​ គឹដោយ​ សារការសហការ​ចូលរួម​សម្របសម្រួល​ពីលោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖