ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបបានក្រុុមតែងវាយប្លន់យកទ្រព្យ​សម្បត្តិ​ពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកបាធាយ និងស្រុកជើងព្រៃ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបានចុះឃាត់ខ្លួនក្រុមចោរវាយ​ប្លន់យកទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​បាន​១២នាក់ក្រោយពីក្រុមនេះធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូកាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១​ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងកន្លងមកនៅស្រុកជើងព្រៃជាច្រេីនលើក​ ហើយត្រៀមបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តកំពង់​ចាម ដើម្បីចាត់ការតាមនីតិវិធី។ កិច្ចប្រតិបត្តិការនេះធ្វើឡើងរយៈពេល៣ថ្ងៃគឺថ្ងៃទី១៩,២០,២១ ខែឧសភា ឆ្នាំ២០២១។ 

 លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃ២២ខែឧសភានេះបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានហេតុការណ៍កើតឡើងភ្លាម រូបលោកបានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ណាល់ ជាអធិការសហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រតិបត្តិការនេះ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍បានឱ្យដឹងដែរថា ជាលទ្ធផលសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់រួមមាន ៖​ 

១-ឈ្មោះ លុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវកើត ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

២-ឈ្មោះ ហន សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ ទូច លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៤-ឈ្មោះ ខ្លង ម៉េងហុង ភេទប្រុស  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៥-ឈ្មោះ គន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៦-ឈ្មោះ ធី សុណ្ណារាជ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៧-ឈ្មោះ អុីវ សំបូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិសង្កើប ឃុំសបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៨-ឈ្មោះ ជា សាឯម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

៩-ឈ្មោះ ទឹម ហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

១០-ឈ្មោះ ហុន ស៊ីថៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

១១-ឈ្មោះ ងួន កុសល ហៅ ខៀវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

១២-ឈ្មោះ ឡេង សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងឈូក សង្កាត់ទឹកល្អក់២ ខណ្ឌទួកគោក រាជធានីភ្នំពេញ ។

ចំពោះវត្ថុតាងដកហូតរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ។

លោកឧត្តមសេនីយ៍​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​ការសាកសួរ​ជនសង្ស័យ​បានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តស្រុកបាធាយ និងស្រុកជើងព្រៃ បានចំនួន២លើក គឺ៖

លើកទី១នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី នៅចំណុចតាមផ្លូវក្បែររោងចក្រជូហួយ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លើកទី២នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១៥នាទី នៅចំណុចតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់​ការតាមនីតិវិធី 

ដោយ ៖ វណ្ណៈ


ចែករំលែក៖