ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ការបិទខ្ទប់ភូមិ សង្កាត់កន្លងមកធ្វើឲ្យយើងលំបាកខ្លះមែនតែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះ យើងនឹងស្លាប់តើយកមួយណា

ចែករំលែក៖

​ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាន្ទាន់ ជាមួយមន្ដ្រី ពាក់ព័ន្ធ លើសេចក្តីសំរេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាត ជាគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ ។

    ​ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើង នាព្រឹកថ្ងៃទី២២ ឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីពាក់ព័ន្ធ ក្រោមឱវាទ ។ 

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  ក្នុងសេចក្តីសំរេចលេខ១១៥​​​​​​​​​​​​​​​​​​/២១សសរ ត្រង់ប្រការមួយបញ្ជាក់ថា៖ត្រូវបានបិទ បញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានមួយ ចំនួនក្នុងតំបន់លឿងនៃភូមិសាស្ត្រ រាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២២ ឧសភា ឆ្នាំ២០២១ តទៅ។

        អភិបាលបញ្ជាក់ថា៖ការដាក់ឲ្យដំណើរ ការឡើងវិញគឺសំរាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ ចំពោះផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់គឺមិនអនុញ្ញាតិឲ្យបើកទេ។បំរាមគោចរក្នុងតំបន់លឿង ត្រូវបានបញ្ចប់។

គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ឫហាងកាហ្វេ ,ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញនិងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

ចំពោះសកម្មភាព ការងារ មុខរបរនិងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុងប្រការ១នៃសេចក្តី សម្រេចនេះត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី។

      លោក ឃួង ស្រេង លើកឡើងថា៖ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះនិងស្លាប់តើយើងជ្រើសរើសយកមួយណា។

លោកអភិបាលបានណែនាំ ឲ្យគណៈ កម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាល់កុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារនិងផ្សព្វផ្សាយសារអប់រំពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺ កូវីដ-១៩។ពាក់ពន្ធ័នឹងការបើកផ្សារលក់ដូរឡើងវិញនេះគឺសំរាប់តែផ្សាររៀបរយ តែប៉ុណ្ណោះ។ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិនទាន់អនុញ្ញាតឲ្យបើកលក់ទេព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩នៅតែរាលដាលនៅឡើយ។តែរដ្ឋបាលរាជធានីភ្នំពេញនឹងដកពិសោធន៍វាយតំលៃ ពិចារណាលើការ បន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។

      លោកបន្តទៀតថា៖បើយើងដឹងថា បើកផ្សារទៅហើយធ្វើឲ្យ
រាលដាលជំងឺកូវីដ-១៩ និងបណ្តាលឲ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយ រយៈពេលសិនដោយមិនប្រថុយប្រថានបើកច្រកមរណៈនោះទេដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់លាស់តាមគោលការណ៍ណែនាំ៕

ដោយ ៖ សំរិត


ចែករំលែក៖