ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​វៀតណាម ​៖​ នៅ​ព្រឹក​នេះ​ បន្តរកឃើញ​មនុស្ស​ ៨០​នាក់​ទៀត​ឆ្លងកូវី​ដ-​១៩​ ខណៈកាលពី​ថ្ងៃ​អង្គារ​​រកឃើញ​ឆ្លង៤៤៤​នាក់​

ចែករំលែក៖

អន្តរជាតិ ​​៖​ បេីយោង​តាមរបាយការណ៍របស់អាជ្ញាធរវៀតណាម​ បានបញ្ជាក់នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​រកឃើញករណីអ្នកឆ្លងជំងឺកូវី​ដ​-១៩​ថ្មី​ ចំនួន​៨០​នាក់​បន្ថែម​ទៀត។ ខណៈ​ដែល​នាំ​ឱ្យ​​ចំនួនអ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ ត្រឹម​ក្នុង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ កើនឡើង​​ដល់​២.៨៧៣​នាក់​។​

របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា​ ករណី​អ្នក​ឆ្លងកូវីដ-១៩​ថ្មី​នេះ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ រកឃើញ​នៅ​ខេត្ត​ភាគ​ខាងជើង​ចំនួន​៣ និង​ខេត្ត​ភាគ​កណ្តាល​មួយ ដោយ​ខេត្ត​បាក់​យ៉ាង រកឃើញ​មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺ​៥៥​នាក់​ ព្រោះ​វា​ជា​តំបន់​រោងចក្រ​ឧស្សាហកម្ម​​។​

​គួរជម្រាបដែរថា​ វៀតណាម​ កាលពី​ថ្ងៃ​អង្គារម្សិលមិញនេះ​ បាន​រកឃើញ​អ្នក​ឆ្លង​សរុប​៤៤៤​នាក់​ ​ដែល​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ ចាប់តាំងពីករណីឆ្លងជំងឺដ៏កាចសាហាវមួយនេះ​ ​បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​​៕ដោយ​៖ស​ តារា​

រូបភាព៖Reuters


ចែករំលែក៖