ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងចិន បង្កើតរដ្ឋកាលថ្មីនៃកិច្ចសហប្រតិបត្តិការអវកាស

ចែករំលែក៖

ទីភ្នាក់ងារអវកាសរុស្ស៊ីនឹងសហការជាមួយយានអវកាសមានមនុស្សបើកផលិតនៅក្នុងប្រទេសនេះ ជាមួយនឹងរ៉ុក្កែតរុញធុនធំរបស់ចិន ដើម្បីបំពេញភារកិច្ចស្រាវជ្រាវឋានព្រះចន្ទក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
អគ្គនាយកទីភ្នាក់ងារអវកាសរុស្ស៊ីទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍ និងវិទ្យាសាស្ត្រ លោក Alexander Bloshenko បានបញ្ជាក់ថា ក្នុងពេលអនាគតចិន និងរុស្ស៊ី នឹងបង្កើតកម្មវិធីបច្ចេកវិទ្យាសម្រាប់យានអវកាសរបស់ប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យរួមគ្នាបំពេញភារកិច្ចនៅទីអវកាស។
សារព័ត៌មាន Alexander Bloshenko នៅថ្ងៃទី២៦ខែឧសភា បានប្រកាសថា « ភាគីទាំងសងខាងបានព្រមព្រៀងគ្នា ប្រើប្រាស់រ៉ុក្កែតរុញមានទម្ងន់ធ្ងន់បំផុតរបស់ចិន ជាមួយនឹងយានអវកាសមានមនុស្សបើករបស់រុស្សុី បញ្ជូនយានអវកាសមានមនុស្សបើករបស់រុស្ស៊ី ឡើងទៅកាន់លំហអាកាសដើម្បីធ្វើការស្រាវជ្រាវ»។
តាមការប្រកាសរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ដំណើរការរួមគ្នា ដំបូងរវាង រ៉ុក្កែត Yenisei និងយាន Oyrol នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៨។ ចំណែកសកម្មភាពសាកល្បង Long March 9 នឹងត្រូវធ្វើឡើងនៅឆ្នាំ២០៣០។
កន្លងមកថ្មីៗរុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីអង្គការណាសា ហើយរុស្ស៊ីនឹងបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួន ។ ចំណែកចិនវិញនៅពេលនេះក៏បានបង្កើតស្ថានីយអវកាសរបស់ខ្លួនដែរ ហើយកាលពីពេលថ្មីៗនេះក៏បានបាញ់បញ្ជូនសម្ភារដើម្បីបំពេញការបង្កើតស្ថានីយនោះ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលប្រទេសមហាអំណាច ដែនអវកាសបង្កើតស្ថានីយរៀងៗខ្លួននេះ គឺជាការប្រកួតប្រជែងថ្មីរបស់ប្រទេសមហាអំណាច មិនត្រឹមតែគ្រប់គ្រងនៅលើផែនដីប៉ុណ្ណោះទេ គឺប្រជែងគ្នាគ្រប់គ្រងទីអវកាសថែមទៀតផង៕ដោយ៖ ធីរីណា

រូបភាព៖ VOV


ចែករំលែក៖