ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរុឺម៉កបុកស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood panda ផ្នែកដឹកជញ្ជូន​ បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង

ចែករំលែក៖

    ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood pandaផ្នែកដឹកជញ្ជូន​ ខណៈកំពុងធ្វេីដំណេីរតាមផ្លូវក៏ត្រូវម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដែលបើកគេចពីរថយន្ដជ្រុលចង្កូតមកបុក​ម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង កាលពីវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ទល់មុខនឹងផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

  បេីតាមសម្ដីម្ចាស់ម៉ូតូសណ្ដោងរុឺម៉កបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុខ្លួនបានបើកម៉ូតូសណ្តោងរុឺម៉កតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុក៏បានគេចពីរថយន្ដមួយគ្រឿងដែលមិនចាំម៉ាក ក៏បានជ្រុលទៅបុកស្រ្ដីម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CI-5910 ដែលជាបុគ្គលិកក្រុមហ៊ុនFood pandaផ្នែកដឹកជញ្ជូនបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង ត្រូវបានបុគ្គលិកដូចគ្នាដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសណ្ដោងរុឺម៉កនិងម៉ូតូរងគ្រោះរងការខាតខូចខាតតិចតួច។

      ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាសវែងយកម៉ូតូសណ្ដោងរុឺម៉កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីរង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖