ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អេស្កាវទ័រ ១គ្រឿងសមត្ថកិច្ចថាឈូសឆាយដីព្រៃភ្នំសំកុស

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ គ្រឿងចក្រ(អេស្កាវទ័រ)១គ្រឿង ត្រូវបានកម្លាំងចម្រុះស្រុកវាលវែង ចាប់យកមករក្សាទុកដើម្បីបន្តនីតិវិធី ខណៈគេអះអាងបានធ្វើសកម្មភាពឈូសឆាយដីព្រៃ ក្នុងកន្លែងការពារដែនជំរកសត្វព្រៃភ្នំសំកុស ។

 ករណីបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចការប៉ង ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីកម្លាំងចម្រុះបានឲ្យដឹងថា លទ្ធផលៈ កម្លាំងដកហូតនូវវត្ថុតាងមាន គ្រឿងចក្រ(អេស្កាវទ័រ)CAT320D ពណ៌លឿង១គ្រឿង ឯជនប្រព្រឹត្តគេចខ្លួន បច្ចុប្បន្ន វត្ថុតាង រក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដើម្បីបន្តការស្រាវជ្រាវ 

ដោយ៖ បុឹម ពិន


ចែករំលែក៖