ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ចេកក្រុងស្វាយរៀងទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងថវិកាពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ចេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកញឹមសាំ ចៅសង្កាត់ចេកបានទទួលអំណោយជាសម្ភារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងថវិកាពីលោករៀមស៊ីណា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចេកក្រុងស្វាយរៀងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ការទទួលអំណោយជាសម្ភារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះមានការចូលរួមពីសំណាក់ក្រុមការងារសង្កាត់លោកស្មៀនសង្កាត់និងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោក រៀម ស៊ីណា មន្ត្រីបម្រើការងារមន្ទីសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចេកក្រុងស្វាយរៀងបានអោយដឹងថា អំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជូនដល់រដ្ឋបាលសង្កាត់ចេក នាពេលនេះរួម
មានដូចជា ប្រដាប់បាញ់វាស់កម្តៅចំនួន ៣ប្រអប់ ម៉ាសចំនួន៥ប្រអប់និងថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ក្រុមប្រឹក្សាសង្កាត់ចុះតាមភូមិធ្វើសកម្មភាពផ្សព្វផ្សាយនិងអប់រំណែនាំឲ្យប្រជាពលរដ្ឋដែលចំណាកស្រុកត្រឡប់មកមូលដ្ឋាននឹងមកពីរោងចក្រដែលមានពាក់ព័ន្ធជំងឺកូវីដ-១៩ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ។

ក្នុងឱកាសនោះលោក ញឹមសាំ ចៅសង្កាត់ចេកបានថ្លែងអំណរគុណដល់លោករៀមស៊ីណា មន្ត្រីមន្ទីសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចេកដែលបានឧបត្ថមសម្ភារនិងថវិការនាពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកលើការជួយគ្នាក្នុងគ្រាលំបាកដោយនៅក្នុងសង្កាត់ចេកនាពេលនេះគឺមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ជាច្រើនករណីហើយដែរ។

លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលសង្កាត់នេះលោកនឹងយកទៅចាត់ចែងប្រើប្រាស់សម្រាប់ក្រុមប្រឹក្សាសង្កាត់ចុះតាមភូមិធ្វើសកម្មភាពផ្សព្វផ្សាយនិងអប់រំណែនាំឲ្យប្រជាពលរដ្ឋដែលចំណាកស្រុកត្រឡប់មកមូលដ្ឋាននឹងមកពីរោងចក្រដែលមានពាក់ពន្ធ័ជំងឺកូវីដ-១៩ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ និងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសសូមអរគុណសន្តិភាពផងដែរ។

លោក រៀម ស៊ីណា បានបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនបំផុត ហើយបើមិនមានការចាំបាច់សូមបងប្អូនកុំចេញពីផ្ទះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖