ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍,អញ្ជើញម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញពាណិជ្ជកម្មឌីជីថល ការពង្រីកអាជីវកម្ម និងការលក់តាមអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់លើ page ផ្លូវការយ៉ាងដូច្នេះថា, សូមអញ្ជើញម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញពាណិជ្ជកម្មឌីជីថល ការពង្រីកអាជីវកម្ម និងការលក់តាមអនឡាញ តាមតំណភ្ជាប់ នៃវគ្គសិក្សាដូចខាងក្រោមនេះ៖១. សេវាគាំទ្រការដាក់លក់ផលិតផលក្នុងទីផ្សារអេឡិចត្រូនិកជាមួយនឹងកម្មវិធី #តោះលក់អនឡាញ ដែលរៀបចំដោយ Quantum Endorphine Digital ដែលជាវគ្គសិក្សាអំពីរបៀបនៃការផ្សព្វផ្សាយផលិតផលរបស់អ្នកតាមទីផ្សារអនឡាញ
សូមចុចតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ forms.gle/biy39LV4vaJWhsyh8
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលរួមក្នុងក្រុមតេឡេក្រាម៖ https://t.me/joinchat/VBes-x6yyXFlNjE1
២. ជំនាញឌីជីថល និងជំនាញអាជីវកម្ម ដើម្បីជម្រុញការលក់តាមអនឡាញរបស់អ្នកឱ្យកាន់តែប្រសើរឡើង ដែលវគ្គសិក្សានេះរៀបចំដោយ The Idea #កាន់តែខ្លាំងជាមួយឌីជីថល ដែលជាវគ្គសិក្សាអំពីរបៀបនៃការផ្លាស់ប្តូរអាជីវកម្មរបស់អ្នកទៅកាន់ប្រព័ន្ធឌីជីថល
សូមចុចតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://bit.ly/2P1DBWA
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលរួមក្នុងក្រុមតេឡេក្រាម៖ https://t.me/strongerwithdigital
គេហទំព័រ៖ https://www.strongerdigitalcambodia.comវគ្គបណ្តុះបណ្តាលនេះមានការគាំទ្រពី UNDP Cambodia និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ដោយ ៖ សិលា


ចែករំលែក៖