ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិក
ក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត
ក្រុមហ៊ុននេះ មិនចូលរួមសហការណ៍ ផ្ដល់ព័ត៌មាន ក្នុងការទប់ស្គាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាទេ!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាបុគ្គលិកណាម្នាក់ធ្វើការនៅទីតាំងនេះ ឬបានទៅទីកន្លែង​ហានិភ័យនេះ!៕

ដោយ៖ សិលា


ចែករំលែក៖