ខេត្តព្រះសីហនុ៖ បន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។នេះជាការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា, សេចក្តីលម្អិតមាននៅក្នុងសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលខេត្ត នឹងផ្សព្វផ្សាយជាផ្លូវការនាពេលបន្តិចទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មេត្តាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អនុវត្តតាមវិធានសុខាភិបាល និងតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ ការពារ ៣កុំ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ សិលា