ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុង Saint Petersburg របស់រុស្ស៊ីកើនឡើងខ្លាំងពីការឆ្លងកូវីដ-១៩ ខណៈព្រឹត្តិការណ៍យូរ៉ូមកដល់

ចែករំលែក៖

អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានគេកំណត់ការចូលរួមទស្សនានៅទីក្រុងSaint Petersburg របស់ប្រទេសរុស្ស៊ីដែលធ្វើជាទីលានសម្រាប់ការប្រកួតកីឡាបាល់ទាត់ធំបំផុតនៅអឺរ៉ុបគឺយូរ៉ូ២០២០ ទោះបីជាករណីឆ្លងជំងឺកូវីដ១៩កំពុងកើនឡើងនៅក្នុងទីក្រុងនេះក៏ដោយ។

ទីក្រុងចំនួនរបស់ប្រទេសរុស្ស៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតចំនួន៧រួមទាំងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅខែមិថុនានិងខែកក្កដាបន្ទាប់ពីការប្រកួតត្រូវបានពន្យាពេលអស់រយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩

ក្រុមអ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់យូរ៉ូបាននិយាយថា វិធានការចាំបាច់នឹងត្រូវបានធ្វើឡើងដើម្បីការពារកីឡាករ និងអ្នកទស្សនា ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ទីក្រុងដែលជាចំណុចក្តៅបំផុតរបស់រុស្ស៊ីបន្ទាប់ពីទីក្រុងមូស្គូកាលពីពេលមុនបានព្រមានដល់ការរីករាលដាលឆ្លងជំងឺកូវីដ១៩

ទីក្រុង Tsarist និង Saint Petersburg បានដកការរឹតត្បិតពីករណីឆ្លងកូវីដ១៩ឡើងវិញកាលពីប៉ុន្មានខែមុន ហើយហ្វូងមនុស្សបានវិលត្រឡប់មកតាមដងផ្លូវវិញដើម្បីរីករាយនៅពេលល្ងាចនៅរដូវក្តៅ បន្ទាប់ពីរដូវរងារដែលបានបិទមិនឲ្យមានមនុស្សម្នាចេញចូល

នៅពេលដែលអឺរ៉ុបបើកដំណើរការប្រទេសឡើងវិញដោយប្រុងប្រយ័ត្នទីក្រុង Saint Petersburg របស់រុស្ស៊ីបានកត់ត្រាជាមធ្យម៧០០ករណីក្នុងមួយថ្ងៃនៃការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែចំនួននៃការឆ្លងប្រចាំថ្ងៃបានកើនឡើងលើស៨០០ករណីក្នុងរយៈពេលសប្តាហ៍ចុងក្រោយនេះដោយ៖ភារៈ

ប្រភព និងរូបភាព៖ AFP


ចែករំលែក៖