ភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រកាយស្តារប្រទ្បាយមួយខ្សែ ដើម្បីរំដោះទឹកលិច ដក់ឱ្យហូរបានឆាប់រហ័ស កុំឱ្យមានការជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ថិតនៅតំបន់ផ្នែកខាងក្រោយវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបន្តអនុវត្តវិធានការ ០៣ការពារ ០៣កុំ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត “ ៕
ដោយ៖ ចន្ទ លីហ្សា