ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ២៦៣នាក់។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់បន្ថែមថា យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test )នៅថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងពលរកដែលទេីបវិលត្រលប់មកពីប្រទេសថៃ លេីបុរស និងស្រ្តីខ្មែរចំនួន ៤៩នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឱ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ដោយ៖សហការី