ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីពូទីន បានទៅដល់ទីក្រុងហ្សឺណែវប្រទេសស្វីស

ចែករំលែក៖

ជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគឺជាព្រឹត្តិការដែលពិភពលោកចាប់អារម្មណ៍បំផុត ដោយប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ដល់ សន្តិសុខសណ្តាប់ធ្នាប់ របស់ពិភពលោកទាំងមូល ។
នៅពេលនេះ យន្តហោះដឹកប្រធានាធិបតីពូទីនបាន បានទៅដល់ប្រទេសស្វីស ខណៈប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅដល់មុន ដើម្បីត្រៀមរៀបចំជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ ។
ប្រធានាធិបតីពូទីននឹងទៅកាន់ប្រទេសស្វីសដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ តាមប្រភពព័ត៌មាន ប្រធានាធិបតីអាមេរិក បានទៅដល់ Villa La Grange ដែលជាទីកន្លែងជួបពិភាក្សា រវាងប្រធានាធិបតីប្រទេសទាំងពីរ ។
ក្រុមអ្នកសារព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងតែងបំផុត មុនពេលចូលទៅយកព័ត៌មាននៃជំនួបកំពូលមេដឹកនាំប្រទេសទាំងពីរ។
កន្លងមក មន្ត្រីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Emmanuel Gueno បានឲ្យដឹងថា ភាគីរុស្ស៊ី បានប្រាប់មិនឲ្យមានពិធីរៀបចំទទួល ប្រធានាធិបតីពូទីននោះឡើយ ។

ខ្លឹមសារពាក់ព័ន្ធជំនួបកំពូល ត្រូវបានផ្សាយនៅវេលាម៉ោង ១៤និង ៣៥នាទី ថ្ងៃទី១៦ខែមិថុនា ៕ដោយ៖ធីរីណា


ចែករំលែក៖