ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងពេលកម្លាំងជំនាញចុះល្បាតនៅក្នុងភូមិសាស្ត្រងាយរងគ្រោះមួយចំនួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងជំនាញគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលជប់​ ខណ:​ល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្ត បានជួបជនសង្ស័យម្នាក់​កំពុងជក់ថ្នាំញៀននៅក្នុង​តូបធ្វើម៉ូតូ ស្ថិតក្នុង ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​រកឃើញថ្នាំញៀន នៅក្នុងកែវជក់ថ្នាំ និងសម្ភារសំរាប់ជក់មួយចំនួនទៀត ។

ជនសង្ស័យ​ឈ្មោះ ងួន សុីថេង ហៅថេង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជប់ក្រៅ ឃុំ ជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០:​៤០នាទី​ ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២១​ ហេីយ​ជននេះគឺជាមុខសញ្ញាកំពុងគ្រប់គ្រងក្នុងបញ្ជី នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។

បន្ទាប់មកក្រោយទទួលបានចម្លើយសារភាពរបស់ឈ្មោះ សុីថេង បានប្រាប់ថា នៅមានបក្ខពួកជក់ជាមួយខ្លួន២នាក់​ទៀត ។ ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង សូ សុវិទ្យានៅពេលនោះកំលាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល បានចាត់វិធានការ រហូតដល់ម៉ោ៣:៣០នាទី យើងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត និងម្សៅក្រាមពណ៌សថ្លាសង្ស័យថា ថ្នាំញៀន ១កញ្ចប់តូច ដែលជនសង្ស័យទំលាក់ចោលក្រោមគ្រែ នៅក្នុងតូបធ្វើម៉ូតូ ស្ថិតក្នុងភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។

សម្ភារដកហូតរួមមាន ឧបករណ៍ជក់១សំរាប់ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ថ្នាំញៀន ១កញ្ចប់តូច ដែកកេះចំនួន៣ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖