ខេត្តកំពង់ចាម ៖ មិនមែនអនុវត្តខុសជំនាញទេ ប៉ុន្តែមេីលឃេីញជំនាញ ពាក់ព័ន្ធប្រេីច្បាប់ធូររលុងខ្លាំងពេក ខណ:ដែលជនទុច្ចរិតចិញ្ចឹមចិត្តបន្តប្រេីប្រាស់ឧបករណ៍នេសាទល្មេីសច្បាប់កេីនឡេីងខ្លាំងពេក ទេីបកម្លាំងសមត្ថកិច្ចនិង អាជ្ញាធរនៃខេត្តកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចទន្លេមេគង្គចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋានស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរស្រុកកងមាស ដឹកនាំដោយលោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុកកងមាស បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចទន្លេមេគង្គចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក ភោគ សាវុធ បានឱ្យដឹងថា ជាលទ្ធផលបង្រ្កាបបានមានដូចជា ៖ ឧបករណ៍លូរ៉ាវចំនួន៥មាត់ របាំងព្រួលប្រវែង២០០ម៉ែត្រ និងបង្គោលចំនួន១០០ដើម ។
លោកសាវុធបន្តថា ចំពោះវត្ថុតាង ឧបករណ៍ខាងលើ សមត្ថកិច្ចយើងបានដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ដោយមានការឯកភាពពីលោក សាន សុភ: ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ៕,
ដោយ៖ អ្នកប្រមាញ់