ព័ត៌មានទាន់ហេតុការណ៍៖

កុំភ្លេចរង់ចាំទស្សនាគាំទ្រ និងលើកទឹកចិត្ត ដល់​អត្ត​ព​លិក​អូ​ឡាំ​ពិក​កម្ពុជា !

ចែករំលែក៖

ភ្នំពេញ: នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ផេកផ្លូវការ របស់ Cambodia SEA GAMES 2023បានបញ្ជាក់ថា, ខាងក្រោមនេះ គឺជាពេលវេលាប្រកួតរបស់​កីឡាករ​-​កី​ឡា​កា​រិនី​កម្ពុជា ក្នុង​ការ​ប្រ​កួត TOKYO OLYMPIC GAMES 2020។ ផេកផ្លូវការ របស់ Cambodia SEA GAMES 2023បាន បានលើកឡើងថា, កីឡាហែលទឹក រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​ហែល ៥០ម៉ែត្រ​សេរី នឹង​ត្រូវ​ប្រ​កួត​នា​វេលា​ម៉ោង ១៩៖០០​នាទី ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០២១ (ត្រូវ​នឹង​ម៉ោង ៥​ល្ងាច​ម៉ោង​នៅ​កម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre ។
កីឡាអត្តពលកម្ម គឺកីឡាករ ប៉ែន សុគង់ ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​រត់​ល្បឿន​ចម្ងាយ ១០០ម៉ែត្រ នឹង​ត្រូវ​ប្រ​កួត​នា​វេ​លា​ម៉ោង ១១៖៣០​នាទី ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២១ (ត្រូវ​នឹង​ម៉ោង ៩៖៣០នាទី​ព្រឹក​ម៉ោង​នៅ​កម្ពុជា) នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium ។

សូមជូនពរកីឡាករ-កីឡាការិនីហែលទឹក និង​អត្ត​ព​ល​កម្ម​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​លទ្ធ​ផល​ល្អ ក្នុង​ការ​ប្រ​កួត​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ ។
Tokyo_Olympic_Game_2020
យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព ៕

ដោយ៖សិលា


ចែករំលែក៖