ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង, នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)។

សូមជម្រាបជូនថា, របៀបវារៈ នៃអង្គប្រជុំ រួមមាន:
១). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣). សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និង គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
– គណៈកម្មាធិការលទ្ធកម្មខេត្ត
៤). បញ្ហាផ្សេងៗ ៕

ដោយ៖សិលា


ចែករំលែក៖