ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សោភា បង្ហាញមុខក្មួយស្រីពេញវ័យម្នាក់ប៉ុន្តែអ្នកគាំទ្រថាមុខមាត់ដូចនាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ជាលើកដំបូងសម្រាប់អ្នកគាំទ្រតារាម្រៀង ពេជ្រ សោភា នៅព្រឹកនេះ គឺក្រោយពីនាងបានទម្លាយមុខមាត់ក្មេងស្រីម្នាក់ដែលនាងអះអាងថាជាក្មួយស្រី រហូតមានអ្នកគាំទ្រនាងជាច្រើនបានលើកឡើងថា ក្មេងស្រីនោះមានមុខមាត់ស្រដៀងនាងខ្លាំងស្ទើបេះដាក់។ក្មេងស្រីពេញវ័យរូបនេះក៏ត្រូវបានបង្ហាញមុខអមដោយគូណ្តឹងដែលត្រូវជាក្មួយប្រុសរបស់លោក ឆន សុវណ្ណរាជផងដែរ។
ពេជ្រ សោភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ថាចង់ប្រាប់ថា ខាងក្មួយពូរាជនឹងក្មួយចែភាគូរដណ្តឹងនឹងគ្នាចាស់ទុំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយ។ ខាងប្រុសក្មួយពូរាជ ខាងស្រីក្មួយចែភា(ចុះយើងវិញ)? ភ្ជាប់ដោយសារនេះគឺជារូបថតដែលបានបង្ហាញពីចាស់ទុំទាំងសងខាងរបស់ក្មេងប្រុសស្រីទាំងពីរដែលបានស្រលាញ់គ្នា ក្រោមការដឹងលឺពីពួកគេ អ្វីដែលគេភ្ញាក់ផ្អើល គឺអ្នកគាំទ្រតារាចម្រៀងពេជ្រសោភា សុទ្ធតែបង្ហាញការបញ្ចេញយោបល់ថា ក្មេងស្រីនោះមានមុខមាត់ស្រដៀងគ្នាខ្លាំងទៅនឹងពេជ្រ សោភា រហូតមានការលើកឡើងថាអាចជាកូនស្រីរបស់នាងថែមទៀតផង។ ជុំវិញការលើកឡើងនេះដែរមុននេះនាងក៏បានទាំងបង្ហាញមុខក្មេងស្រីស្រស់សោភាម្នាកនេះអមដោយសារបកស្រាយថា”គេថាគាត់កូនខ្ញុំ សំណាងដែរចឹងមានកូនធំស្រាប់ ចង់ដឹងឆាតសួរណានិយាយមួយចុះមុខដូចគ្នាម៉ង ខ្ញុំនៅកូនពៅមួយទៀតចាំផុសតាមក្រោយ លក់កូនបងអោយដាច់សិន រស់តាមបេះដូងរីករាយLibra។ Libra គឺជាឈ្មោះហៅក្រៅរបស់ក្មេងស្រីរូបនេះ ប៉ុន្តែកន្លងមកតារាចម្រៀងរូបនេះក៏ធ្លាប់លេចចេញពាក្យចចាមអារ៉ាមដែរថានាងធ្លាប់មានកូនស្រីម្នាក់ មុនពេលនាងចាប់ផ្តើមល្បីឈ្មោះក្នុងផលិតកម្មហង្សមាស ក៏ប៉ុន្តែដំណឹងនេះត្រូវបាននាងច្រើនច្រើនចោលថាមិនមែនជាការពិតនោះទេ។
ក៏មានអ្នកគាំទ្រជាច្រើនស្នើឲ្យតារាស្រីរូបនេះចូលរោងការម្តងទៀតជាមួយគូស្នេហ៍លោក ឈឹម សក្កដា ឲ្យបានមុនក្មួយស្រីផងដែរ៕

ដោយ៖ធីរីណា


ចែករំលែក៖