ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ ក្នុងខេត្តបាត់ដំបង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន៕
ដោយ៖ស៊ុន ហេង