ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យខេត្តកោះកុងមានកង្វល់ព្រោះអ្នកជំងឺកាន់តែច្រើនស្ទើររកគ្រែសម្រាកគ្មាន

ចែករំលែក៖

ខេត្តកោះកុង÷ ក្រុមគ្រូពេទ្យសំដែងកង្វល់គ្រាដែលអ្នកងឺកូវិដ១៩កាន់ តែកើនឡើង ពេញបន្ទប់គ្មានគ្រែទំនេរ ចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន ។

នៅថ្ងៃទី២៩កក្កដានេះមន្ទីរពេទ្យខេត្តកោះកុងបានលើកឡើងថា បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក្នុងខេត្តកោះកុងនៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនិងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង កើនឡើងជាលំដាប់ ។

ជាក់ស្ថែងមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងពេញបន្ទប់អស់ហើយ គ្មានគ្រែទំនេរឡើយ ធ្វើឱ្យបន្ទុកនៃការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខយើងកាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់។

ឯការប្រើប្រាស់អុកស៊ីហ្សែនកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាមធ្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥ – ៣០ធុងក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងការចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន និងកំពុងឈានទៅរកមានការខ្វះខាតថវិកា ។

សូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ។
វិធានការ ៣ការពារ មាន÷
១. ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ
២. លាងដៃឱ្យបានញឹកញាប់ដោយប្រើអាល់កុលទឹក ឬអាល់កុលជែល ឬដោយសាប៊ូ
៣. រក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច1.5ម៉ែត្រ ។
និងវិធានការ៣កុំ មាន÷
១. កុំនៅកន្លែងបិទជិត ប្រើម៉ាស៊ីនត្រជាក់ច្រើន គ្មានខ្យល់ និងពន្លឺចេញចូល
២. កុំទៅកន្លែងដែលមានមនុស្សច្រើន
៣. កុំប៉ះពាល់គ្នា(ចាប់ដៃ អោប ថើប ឬកៀកស្មាគ្នា…។ល។)៕

ដោយ៖សូរិយា


ចែករំលែក៖