ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនម្នាក់ត្រូវឆ្កែខាំ ពេលស្លាប់ ក្រុមគ្រូពេទ្យរកឃើញ វិជ្ជមាន កូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ដូនចាស់ម្នាក់ត្រូវឆ្កែខាំហេីយមានការៈមិនស្រួលខ្លួន កូនៗបានយកទៅឲ្យលោកតាអាចារ្យធ្វើពិធី សូត្រមន្តសង្ឃទានជូនគាត់ ពេលដឹកមកផ្ទះបានស្លាប់តាមផ្លូវ ក្រុមគ្រូពេទ្យបាន
ចុះមកពិនិត្យសំណាកតេស្តរហ័ស រកឃេីញវិជ្ជមានកូវីដ.១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ។ ថា សពសពជីដូនចំណាស់មានឈ្មោះ ស៊ុ វ៉ាន់ ភេទស្រី អាយុ៨៥ឆ្នាំ រស់នៅភូមិអង្គារបុស្ប សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងបន្តទៀតថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១ នេះ កូនៗបានយក ម្តាយទៅលេងនៅចំការក្នុងខេត្តសៀមរាប ដោយរថយន្តផ្ទាល់ខ្លួន ពេលទៅដល់ចំការស្រាប់តែម្តាយត្រូវសត្វឆ្កែខាំ ក្រោយមកម្តាយក៏ចេះតែមានអាការៈមិនស្រួលខ្លួន កូនៗក៏បាននាំម្តាយ ទៅភូមិណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីអញ្ជេីញតាអាចារ្យមកសូត្រមន្ត សង្ឃទានជូន រយៈ ពេល ២ថ្ងៃ ស្រាប់តែមាន អាការៈ ពុំបានធូស្បេីយ លុះ នៅថ្ងៃទី២៨ ខែកក្កដា កូនរបស់គាត់នាំគ្នាសម្រេចចិត្តយកម្តាយមកផ្ទះវិញ ពេលធ្វេីដំណេីរបានពាក់កណ្តាលផ្លូវអកុសលម្តាយបានស្លាប់ ។បន្ទាប់មកសពបានដឹកមកដល់ផ្ទះ បានរាយការណ៍ទៅសមត្ថកិច្ច គ្រានៅនោះក្រុមគ្រូពេទ្យនិងមន្ត្រីអាជ្ញាធរមូលដ្ឋានបានចុះមកយកសំណាកលេីសព ដោយធ្វើតេសត្តរហ័ស ពេលនោះគ្រូរពេទ្យប្រាប់ថាមានវិជ្ជមានកូវីដ-១៩។ ភ្លាមនោះដែរក្រុមគ្រូពេទ្យអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានរៀបចំវេចខ្ចប់សពតាមលក្ខណៈបច្ចេកទេសសុខាភិបាល ដេីម្បីយកទៅបូជា នៅទីតាំងបូជាសពកូវីដ-១៩ នៅភ្នំបាក់ សង្កាត់ទឹកថ្លា តែម្តង។ ចំណែកឯអ្នកពាក់ពន្ធក្រុមគ្រួសារ សាច់ញាតិ ត្រូវអាជ្ញាធរប្រមូលយកធ្វេីតេស្តរកកូវីដ-១៩បន្តផងដែរ៕

ដោយ៖វណ្ណា


ចែករំលែក៖