ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ អ្នកលក់ដូរនៅតាមដងផ្លូវនិងតាមហាងនានាក្នុងភូមិសាស្ត្ររាជធានី មិនអនុញ្ញាតឲ្យលក់ដូរហួសម៉ោង៩យប់ទេ បើទោះបីការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរនៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឲ្យមានការលក់ដូរហួសម៉ោង៩យប់នោះទេ បើទោះបី
ការលក់ដូរនោះជាលក្ខណៈវេចខ្ចប់ក៏ដោយ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣១ខែកក្កដា ខណៈដែលលោកដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់សម្តេចតេជោហ៊ុន សែន ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៩រហូតដល់ម៉ោង៣ទៀបភ្លឺដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបិទមិនឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង៩យប់រហូតទៅដល់ម៉ោង៣ទៀបភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតឱ្យចូលក្រុងឡើយ។
សូមបញ្ជាក់ថា៖ ក្នុងរាត្រីថ្ងៃទី២នេះ
លោកឃួង ស្រេង បានចុះពិនិត្យ គោលដៅត្រួតពិនិត្យនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញនិងខណ្ឌជ្រោយចង្វា ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមនេះ ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ចាប់ពីម៉ោង៩រហូតទៅដល់ម៉ោង៣ទៀបភ្លឺឡើយ ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ចំពោះអ្នកដែលល្មើស សម្រាប់ម៉ូតូគឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល រីឯរថយន្តត្រូវផាកពិន័យចំនួន១លានរៀល ដោយមិនមានការលើកលែងឡើយ ៕

ដោយ៖សំរិត


ចែករំលែក៖