ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា : កូនប្រុសរបស់នាងខ្ញុំបានចាក់វ៉ាក់សាំង Sinovac ដូសទី ០១ រួចរាល់ហើយ !

ចែករំលែក៖

ភ្នំពេញ, បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា, ថ្ងៃនេះកូនស្រីច្បង និងក្មួយៗរបស់ខ្ញុំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសូមចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ។ ដោយឡែកលោកស្រីហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយទូរទស្សន៍បាយ័ននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, កូនប្រុសរបស់នាងខ្ញុំបានចាក់វ៉ាក់សាំង Sinovac ដូសទី ០១ រួចរាល់ហើយ ។
លោកស្រីបានបន្តថា, សូមពុកម៉ែ បងប្អូន ឣាណាព្យាបាលរបស់កុមារទាំងអស់ ជូនកូនៗអាយុពី១២ឆ្នាំទៅ ក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ។
ហើយត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​ពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា, ចំពោះការធ្វើសន្និសីទកាសែតព្រឹកមិញនៅវិមានសន្តិភាព, ពាក់ព័ន្ធនឹងសំណួរសួរថា តើគួរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុក្រោម ១២ ឆ្នាំដែរទេ? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចគឺចង់ឲ្យចាក់ ប៉ុន្តែយើងត្រូវរង់ចាំអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានាផលិតវ៉ាក់សាំង សម្រាប់ចាក់កុមារអាយុ ក្រោម ១២ ឆ្នាំសិន៕

ដោយ៖សុខខេមរា


ចែករំលែក៖