ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិថៃម្នាក់ស្លាប់ដោយធ្លាក់​ពីលើ​អគារ​កាស៊ីណូ​ និង​សណ្ឋាគារ​ សេន​ផា​លេស​ មិនដឹងថាជាឃាតម្មឬធ្វើអត្តឃាត

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​ជំនាញខេត្តបន្ទាយមានជ័យកំពុង​​ស្រាវករណីជនជាតិថៃម្នាក់ដែលស្លាប់ដោយធ្លាក់ពីលើអគារកាស៊ីណូមួយកន្លែងបណ្តាលឲ្យបាត់បង់ជីវិត កាលពី ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជន​រង​គ្រោះ​ជនជាតិ​ថៃ​ម្នាក់នេះឈ្មោះ​ វ៉ា​រី​ស​ ផា​ន​ថា​ណាត​ ស៊ី​រី​ដេ​ឆៃ​ កើត​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​ ២៩៨២​ មាន​ទីលំនៅ​ផ្ទះ​11/3​ភូមិ​៤​ ឃុំ​តា​កៀន​ធៀ​ ស្រុក​បាង​ឡា​មុង​ ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ កាន់​កាត​ក្រុមហ៊ុន​កាស៊ីណូ​សេន​ ផា​លេស​ លេខ​T-311-04​ នៅ​បន្ទប់​លេខ​៣១២​ជាន់​ទី​៣​។​
ក្រោយកើតហេតុសមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ និង​ពិនិត្យ​ចំចំណុអគារ​កាស៊ីណូ​សេន​ផា​លេស​ ជាន់​ទី​១៤​ ឃើញ​មាន​បន្សល់​ទុក​នូវ​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​១​គូ​ កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ពណ៌​ប្រផេះ​មួយ​ក្នុង​នោះ​មាន​ ៖​ ១-​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​,​ ២-​កាត​ចេញចូល​កាស៊ីណូ​១​សន្លឹក​,​ ៣-​សៀវភៅ​ធនាគារ​២​ក្បាល​,​ ៤-​កាត​ធនាគារ​២​សន្លឹក​,​ ៥-​ដប​ទឹក​ថ្នាំ​វែ​ប​តូច​១​ដប​,​ ៦-​ដុំ​សាក​ថ្ម​ទូរស័ព្ទ​១,​ ដែកកេះ​ ទឹកអប់​១​ដប​,​ ម្សៅ​លាប​១​កំប៉ុង​,​អង្កាំ​ជ័រ​ខ្សែដៃ​២​ខ្សែ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​នៅ​លើ​អគារ​ជាន់​ទី​១​ កំពុង​សាងសង់​ គ្មាន​បន្ទប់​ កន្លែង​ជន​រង​គ្រោះ​ធ្លាប់​មក​ជាន់​ទី​១​ ដែល​កំពុង​សាងសង់​នោះ​ ឃើញ​មាន​ទូរស័ព្ទ​១​គ្រឿង​។​សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាករណីនេះជាករណីធ្វើអត្តឃាតឬជាករណីឃាតកម្មនៅឡើយទេដោយកំពុងប្រមូលភស្តុតាងនិងសាក្សីមកបំភ្លឺ។
យ៉ាងណាសមត្ថកិច្ច​បាន​យក​សំណាក​សាកសព​ធ្វើតេស្ត​ ឃើញអវិជ្ជមាន​កូ​វីត​១៩​ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ថា​ អវិជ្ជមាន​ដែរ ។​
​ប​ច្ចុប្ប​ន្ន​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ថា​ តើ​ជា​ករណី​ លោត​សម្លាប់​ខ្លួន​ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្មណាមួយ៕

ដោយ៖ប្រាថ្នា

 

 


ចែករំលែក៖