ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំនឹងបន្តឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤

ចែករំលែក៖

នៅថ្ងៃទី៧ ខែសីហា(ពេលវេលានៅអាមេរិក) អតីតលេខាព័ត៌មាននៅសេតវិមាន និងជាទីប្រឹក្សារបស់លោកត្រាំបានឱ្យដឹងថា អតីតប្រធានាធិបតីត្រាំ នឹងបន្តចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បើទោះបីពលរដ្ឋអាមេរិកមួយចំនួនធំមិនពេញចិត្តក្តី។

តាមសារព័ត៌មាន The Guardian បានផ្សាយថា តាមលទ្ធផលស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac នៅសប្តាហ៍នេះបានឱ្យដឹងថា មានពលរដ្ឋអាមេរិក ដល់ទៅជាង៦០% ចាត់ទុកថាការខិតខំរបស់លោកត្រាំដើម្បីវិលត្រឡប់ទៅកាន់សេតវិមានវិញ គឺជារឿងមិនល្អឡើយសម្រាប់ប្រទេសជាតិ។
តាមការលើកឡើងរបស់លោក Spicer បញ្ជាក់ថា គោលបំណងចង់ឈរឈ្មោះបោះឆ្នោតរបស់លោកត្រាំ គឺក្រោយពេលលោកមើលឃើញវិធានការរបស់ប្រធានាធិបតីបៃឌិន ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍មិនល្អ ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់អាចបញ្ជាក់បានទេថា ការលើកឡើងរបស់លោក Spicer គឺអ្វីដែលលោកត្រាំចង់បានឬគ្រាន់តែជាការព្យាករតែប៉ុណ្ណោះ។
បុន្តែ ក្នុងពេលថ្មីៗនេះលោកត្រាំបានជួបជាមួយលោក Mark Meadows អ្នកទទួលបន្ទុកឃោសនាបោះឆ្នោតរបស់លោក និងជួបជាមួយអតីតសមាជិករដ្ឋាភិបាល ត្រូវបានគេសង្ស័យថា អាចនឹងពិភាក្សាស្តីពីការវិលត្រឡប់ចូលរួមប្រជែងក្នុងការបោះឆ្នោតនាឆ្នាំ២០២៤៕

ដោយ៖ ធីរីណា(រូបភាព៖Getty)


ចែករំលែក៖