ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្ដន្ទាទោសចោរប្លន់២នាក់ដាក់ពន្ធនាគារម្នាក់១០ឆ្នាំនិងម្នាក់ទៀត៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ួង វុទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ធ្នូ ឆ្នាំ២០២១ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសចោរប្លន់ប្រដាប់អាវុធ២នាក់ដាក់ពន្ធនាគារម្នាក់កំណត់១០ឆ្នាំ និងម្នាក់ទៀត៧ឆ្នាំ ។

ប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ នី សុវណ្ណារ៉ា អាយុ១៨ឆ្នាំ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ បាញ់ប្លន់យកម៉ូតូ បទកាន់កាប់ដឹកជញ្ជូនអាវុធ  ប្រព្រឹត្តនៅផ្លូវចូលវត្តជន្លង់ម្លូូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២០ រំលងអធ្រាត្រ ។

ចំណែកជនជាប់ចោទទី២ឈ្មោះ ឡុង បញ្ញា អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លួចដោយហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ( ប្លន់ម៉ូតូ ) ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖