លោក Jurgen Klopp អ្នកចាត់ការទូរទៅក្រុមហង្សក្រហម ត្រូវបានសង្ស័យថាមានវិជ្ជមានកូវីដ១៩ ហើយនឹងត្រូវអវត្តមានពេលទៅផ្ទះតោខៀវChelseaក្នុងកម្មវិធីអង់គ្លេស Premier League យប់នេះ។
អ្នកចាត់ការទូរទៅសញ្ជាតិអាល្លឺម៉ង់វ័យ៥៤ឆ្នាំនេះមានរោគសញ្ញាកូវីដ១៩ហើយត្រូវបានដាក់ឲ្យនៅដោយឡែក ចំណែកជំនួយការរបស់គាត់លោក Pep Lijnders នឹងដឹកនាំក្រុមហង្សក្រហម Liverpoolជំនួសវិញពេលទៅសួរសុខទុក្ខក្រុមតោខៀវChelsea។
កាលពីថ្ងៃសុក្រលោក Jurgen Klopp បាននិយាយថាកីឡាកររបស់ក្រុមហង្សក្រហមបីរូបរកឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែក្រោយដឹងថាគាត់មានរោគសញ្ញាកូវីដ១៩ដែរ ពុំទាន់មានព័ត៌មានអ្វីថាកីឡាកររបស់គាត់មានជំងឺនេះបន្ថែមទៀតនោះទេ។
ក្រុមLiverpool កំពុងឈរលេខរៀងទី៣នៅអង់គ្លេស Premier Leagueហើយឈរពីក្រោយក្រុមលេខ២Chelseaចំនួន១ពិន្ទុនិងតាមពីក្រោយក្រុមកំពូលតារាងManchester Cityចំនួន១២ពិន្ទុ ៕
រូបភាពៈ BBCនិង dailymail