ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា ៖ វីរុសកូវីដដែលបានរកឃើញដំបូងនៅប្រទេសចិន កំពុងប្រជែងឡើងស៊េរីថ្មីៗមិនចាញ់ទូរស័ព្ទ IPhone ផលិតដោយអាមេរិកឡើយ

ចែករំលែក៖

ភ្នំពេញ ៖ វីរុសកូវីដដែលបានរកឃើញដំបូងនៅប្រទេសចិន កំពុងប្រជែងឡើងស៊េរីថ្មីៗមិនចាញ់ទូរស័ព្ទ IPhone ផលិតដោយអាមេរិកឡើយ។ នេះជាការលើកឡើងរបស់ លោក ពុយ គា អ្នកកាសែតអាជីពជើងយូរ បានបង្ហោះ លើ facebook នៅរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

លោក ពុយ គា ពិពណ៌នាថា, វីរុសកូវីដដែលបានរកឃើញដំបូងនៅប្រទេសចិន កំពុងប្រជែងឡើងស៊េរីថ្មីៗមិនចាញ់ទូរស័ព្ទ IPhone ផលិតដោយអាមេរិកឡើយ ។ ចាប់តាំងពីកកើតមក ៤ជំនាន់ដំបូងវីរុសនេះមានឈ្មោះសុទ្ធតែស៊េរី “អា” ៖ Alpha, Beta, Gamma និង Delta ។ ចូលដល់ជំនាន់ទី៦ កូវីដបានតម្លើងស៊េរីកូនកាត់ថ្មីមួយទៀតពី “មីក្រុង” ទៅជា “តាក្រុង” (Omicron »» Deltacron) ។

លោកលើកឡើងថា, នរណាជាអ្នកដាក់ឈ្មោះឱ្យវីរុសនេះ?
គណៈកម្មាធិការអន្តរជាតិស្តីពីការរកំណត់មេរោគ (International Committee on Taxonomy of Viruses = ICTV) និងអង្ការសុខភាពពិភពលោក (World Health Organuzation) ជាអ្នកដាក់ឈ្មោះឱ្យមេរោគនិងវីរុសដោយ​ផ្អែក​លើ​រចនាសម្ព័ន្ធ​ហ្សែន​របស់​វា​ ដើម្បី​សម្រួល​ដល់​ការ​បង្កើត​ការ​ធ្វើ​តេស្ដ​រោគ​វិនិច្ឆ័យ បង្កើតវ៉ាក់សាំង និង​ថ្នាំដើម្បីការពារនិងព្យាបាល ៕

ប្រភព៖លោក ពុយ គា


ចែករំលែក៖