ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Lucas Digne របស់ Everton ផ្លាស់ទៅ Aston Villa ក្នុងកិច្ចព្រមព្រៀង២៥លានផោន

ចែករំលែក៖

ក្លិប Aston Villa បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ២៥លានផោនសម្រាប់ទិញខ្សែការពារ Lucas Digne របស់ Everton ហើយការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលល្អប្រសើរ។ ក្នុង​ការ​អភិវឌ្ឍ​ដាច់​ដោយ​ឡែកមួយទៀតគឺ Everton បាន​ចាប់អារម្មណ៍​ខ្សែ​បម្រើ​ស្លាប Anwar El Ghazi របស់ Aston Villa ដើម្បីមកជំនួសវិញ។

Aston Villa បានតាមដានកីឡាករ Digne ដែលមានវ័យ២៨ឆ្នាំចាប់តាំងពីគាត់បានធ្លាក់ចេញពីការពេញចិត្តជាមួយនឹងគ្រូបង្វឹករបស់ Everton លោក Rafael Benitez ហើយការពិភាក្សាបានរីកចម្រើនរវាងក្លិបនេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ Aston Villa បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ខ្ចី​ជើង​កីឡាករ Philippe Coutinho របស់ Barcelona។

កិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលរួមមានជម្រើសក្នុងការទិញកីឡាករវ័យ២៩ឆ្នាំក្នុងតម្លៃ៣៣លានផោននៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិប Aston Villa បានប្រកាសថា “Philippe Coutinho បានមកដល់ Bodymoor Heath កាលពីរសៀលថ្ងៃអង្គារ ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Aston Villa។ គាត់បានធ្វើដំណើរត្រង់ទៅកាន់កន្លែងហ្វឹកហាត់របស់ក្លិបដោយបានចុះចតនៅទីក្រុង Birmingham បន្ទាប់ពីគាត់បានបញ្ចប់ការព្យាបាលដោយជោគជ័យ និងទទួលបានស្វាគមន៍”។

កាលពីសប្តាហ៍មុនគ្រូបង្វឹកក្លិប Everton លោក Benitez បាននិយាយថា កីឡាករជម្រើសជាតិបារាំង Digne មិនចង់នៅទីនេះទេ ដោយមិនបានបង្ហាញខ្លួនឱ្យ Everton ចាប់តាំងពី១ ខែធ្នូ។ ក្លិបជាច្រើនបានចុះបញ្ជីការចាប់អារម្មណ៍របស់ពួកគេលើខ្សែការពារស្លាបឆ្វេង រួមទាំងក្លិប Newcastle United, Chelsea និងក្លិបនៅ Serie A ប៉ុន្តែ Aston Villa ហាក់ដូចជាស្ថិតក្នុងកៅអីអ្នកបើកបរសម្រាប់ការចុះហត្ថលេខារបស់គាត់។

បើនិយាយពីខ្សែបម្រើ El Ghazi វិញ Everton មើលឃើញថា គាត់កំពុងបន្ថែមភាពខ្លាំង ហើយ Aston Villa ដាក់តម្លៃគាត់១៥លានផោន ទោះបីជាក្លិបនៅ Goodison Park ចង់យកគាត់ទៅខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ជាជាងការចុះហត្ថលេខាអចិន្ត្រៃយ៍ក៏ដោយ។

ខ្សែ​បម្រើ​ស្លាប​ហូឡង់ El Ghazi បាន​ចុះ​ហត្ថលេខា​ឱ្យ Aston Villa ក្នុង​ឆ្នាំ២០១៩ បន្ទាប់​ពី​ខ្ចី​ជើង​មួយ​រដូវ​កាល​នៅ ក្រុម Lille ក្នុងលីគកំពូលបារាំងLigue 1។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួន៧១ប្រកួតនៅ Premier League សម្រាប់ Aston Villa ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ ប៉ុន្តែភាគច្រើនត្រូវបានដាក់ក្នុងកីឡាករបម្រុងចាប់តាំងពីការមកដល់របស់អ្នកចាត់ការលោក Steven Gerrard ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖