ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនមានករណីស្លាប់ពីរនាក់ដោយសារឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងជាលើកដំបូង

ចែករំលែក៖

ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសហ្វីលីពីនមាន៣៣២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១៦០នាក់ជាជនជាតិហ្វីលីពីនវិលត្រឡប់មកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី១៩ ខែមករាបានប្រកាសថា មានករណីស្លាប់ពីរនាក់ក្រោយឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ជាមួយនឹងករណីឆ្លងថ្មីចំនួន៤៩២នាក់បន្ថែមទៀត ក្នុងនោះមានជាង ៣៣២នាក់ឆ្លងក្នុងសហគមន៍។
នៅក្នុងរដ្ឋធានីម៉ានីល មានពលរដ្ឋរស់នៅជាង១៣លាននាក់ មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីច្រើនជាងគេ គឺមានដលទៅ ២២៧នាក់ ។ ដូច្នេះមកទល់ពេលនេះហ្វីលីពីនមានករណីឆ្លងក្នុងសហគម៍សរុប៥៣៥នាក់ប្រភេទអូមីក្រុង ។
ហ្វីលីពីនបានខិតខំទប់ស្កាត់រលកកូវីដ-១៩ លើកទី៤ ដែលបានវាយប្រហារនៅក្នុងប្រទេសនេះ ។ ករណីឆ្លងកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះដោយសារតែពលរដ្ឋធ្វើដំណើរច្រើន ហើយការគោរពវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩មិនបានល្អនោះឡើយ ដោយមានពលរដ្ឋជាច្រើនបានប្រឆាំងច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង និងដែលតា ។
មកទល់ពេលនេះ ប្រទេសហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ សរុបជាង ៣,២៧លាននាក់និងស្លាប់ជាង៥២ពាន់នាក់៕

ដោយ៖ធីរីណា(រូបថត៖ THX/TTXVN)


ចែករំលែក៖