ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទី១៩ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ស្ថិតក្នុងភូមិ ត្រពាំងក្រឡឹង ឃុំគីរីវន្ត  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ3.5844។

មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បើកបរមកពីទិសខាងកើតទៅលិច  មកដល់ចំណុចខាងលើ បានទៅ បុកពីក្រោយ ម៉ូតូ​ មួយ គ្រឿងម៉ាកវ៉េវ​អាល់ហ្វា  ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ   បើកបរដោយឈ្មោះ សែម ​សុ័ភក្រ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិសំណាញ់ ឃុំ​ភ្នំសំពៅ  ស្រុកបាណន់ ខេត្តបាត់ដំបង​ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាំងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បី​ចាត់ការតាមនីតិវិធី​៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖