ភ្នំពេញ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌចំការមនបានចុះរុះរើតង់នៅតាមចិញ្ចើមផ្លូវរបស់ក្រុមជនអនាថាប្រមាណជា៨គ្រួសារចេញ ខណៈដែលពួកគេលួចសង់ធ្វើឱ្យបាត់បង់សោភណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ។
បេីយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានារខមមិនពីប្រជាពលរដ្ឋក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទី ក្រុមការងារជំនាញ បានផ្តល់ព័ត៌មានឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចុះទៅត្រួតពិនិត្យ អប់រំណែនាំ និងបានរុះរើកន្លែងស្នាក់នៅរបស់ជនអនាថាប្រហែល៨គ្រួសារចេញ ដើម្បីរក្សាសោភណភាព សណ្តាប់ធ្នាប់តាមដងផ្លូវ នៅចំណុចផ្លូវមុខដីឡូត៍ទំនេរ ផ្លូវលេខ៤៧២ កែងផ្លូវលេខ១២៣ ភូមិ១ សង្កាត់ទួលទំពូងទី១។
ក្នុងប្រតិបត្តិការនេះដែរ ជនអនាថាទាំងអស់មិនមានបដិសេធឬមានការរារាំងជាមួយសមត្ថកិច្ចនោះឡេីយ ដោយស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង៕
ដោយ៖សហការី