ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីប្រឆាំងនឹងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ចក្រុមអ្នកបើករថយន្តឈ្នួលបានបើកចូលក្នុងរដ្ឋធានីធ្វើបាតុកម្ម ធ្វើឱ្យនាយករដ្ឋមន្ត្រីកាណាដាត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

នាយករដ្ឋមន្ត្រីត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលក្រុមបាតុករប្រឆាំងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ច ដល់អ្នកបើកបររថយន្តទាំងអស់។
នៅថ្ងៃទី២៩ខែមករា នាយករដ្ឋមន្ត្រី Justin Trudeau និងគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះរបស់លោកនៅទីក្រុង Ottawa ទៅកាន់តំបន់មានសុវត្ថិភាពក្នុងពេលបាតុករសម្រុកចូលទីក្រុង ដើម្បីប្រឆាំងច្បាប់ចាក់វ៉ាក់សាំងដោយបង្ខំទៅលើអ្នកបើកបររថយន្តទាំងអស់ ។
សារព័ត៌មាន CBC បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau ត្រូវបានជម្លៀសនៅព្រឹកថ្ងៃទី ៣០ខែមករា ទៅកាន់តំបន់មានសុវត្ថិភាពដោយបារម្ភពីបញ្ហាសន្តិសុខខណៈបាតុកម្មកើនឡើងខ្ពស់។ ប៉ុន្តែបាតុកម្មបានធ្វើឡើងដោយសន្តិភាពមិនទាន់ឃើញមានអំពើហិង្សាណាមួយផ្ទុះឡើងនៅឡើយទេ។
បាតុកម្មខាងលើដែលមានឈ្មោះថា«ក្បួនរថយន្តសេរី» ធ្វើឡើងដោយក្រុមអ្នកបើករថយន្តបាននាំគ្នា បើកចូលក្នុងរដ្ឋធានីតាំងពីថ្ងៃទី២៨ខែមករាដើម្បីប្រឆាំងនឹងច្បាប់ចាក់វ៉ាក់សាំងដោយបង្ខំ។ ច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ចបានអនុវត្តតាំងពីថ្ងៃទី១៥ខែមករាក្នុងប្រទេសកាណាដា ហើយអ្នកបើករថយន្តដឹកទំនិញឆ្លងព្រំដែនអាមេរិកកាណាដា នឹងត្រូវបង្ហាញកាតចាក់វ៉ាក់សាំង និងការធ្វើតេស្តអវិជ្ជមាន៕ ដោយ៖សាធី

រូបថត៖AFP


ចែករំលែក៖