ភ្នំពេញ ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖
– ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ
– ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុង
ឦសានក្នុងកម្រិតមធ្យម
– ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
- អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
- អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៨-២១°C គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕
ដោយ៖សុខ ខេមរា