ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិចស៊ីស​RX300បើកបុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ក្នុងបរិវេណកោះពេជ្រ​ បណ្ដាល​ឱ្យក្រឡាប់​ផ្ងារ​ជើង​

ចែករំលែក៖

ភ្នំពេញ​ ៖​ ​រថយន្ត​ឡិចស៊ីស​RX300មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់​ រួមដំណេីរជាមួយនារីម្នាក់ទៀត​បានជ្រុល​ទៅ​បុក​ក្បាល​ថ្មពុះ​ចែកទ្រូង​ផ្លូវ​ បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការខូចខាត​ ​កាលពីវេលា​ម៉ោង​ ៨និង​៣០នាទីយប់​ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​   

  បេីតាម​ប្រភព​ព័ត៌មាន​ពីកន្លែងកេីតហេតុបានឱ្យដឹងថា​​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ទៀត​ បេីក​រថយន្ត​ម៉ាក​ឡិចស៊ីស​ RX 300 ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ស្ពាន​ភ្លោះ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ ដោយប្រើល្បឿន​លឿន​។ លុះ​បើកមកដល់​ចំណុច​កេីត​ហេតុ​មិនដឹងជាអ្នក​

បេីក​បរ​គេច​ពីអ្វី​នោះទេ​ទេីប​បណ្ដាល​ឱ្យរថយន្ត​ជ្រុល​ទៅបុក​ក្បាល​ថ្មពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញ​ទំហឹង​ធ្វេីឱ្យរថយន្តខូចខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ហើយ​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ ព្រមទាំង​ធ្វើ​ឱ្យនារី​ដែល​ជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់គួរសម​ត្រូវ​បាន​បញ្ជួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែកបុរស​ជា​អ្នក​បេីក​បរអត់​មាន​រងរបួស​នោះទេ​ ។ ដោយ​ឡែក​ទ្រូង​ផ្លូវ​គ្រាន់តែរងការ​ខូចខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ   

    ក្រោយកេីតហេតុភ្លាមៗ ដំណឹង​នោះ​ បានឮទៅ​ដល់​អ្នក​សារព័ត៌មាន​នាំគ្នាទៅចុះ​ទៅ​ឡាយ​ផ្ទាល់​ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ដំណឹង​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​តែបែរជា​ក្រុម​សន្តិសុខ​បានមក​ហាម​ថត​ឡាយ​និង​ផ្សាយ​ផ្ទាល់ ព្រមទាំង​យក​ថង់​មក​ចង​បិទស្លាក​លេខ​រថយន្ត​ថែម​ទៀត​ផង និងបាន​និយាយ​ថា​ ពួកគាត់​បានធ្វើការ​ដោះ​ស្រាយ​ជាមួយ​នឹង​ខាង​ក្រុមហ៊ុន​រួច​ហើយ​ដែរ​   

    បន្ទាប់មក​ រថយន្ដ​បង្ក​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​បាត់ទៅ​ មិនរំខានដល់សមត្ថកិច្ច​មូលដ្ឋានឡេីយ៕​

ដោយ​ ៖​​ ភារ៉ា​ ដង្កោ


ចែករំលែក៖