ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ស្ទឹងកាច់ឃាត់ខ្លួនជនសង្ស័យនិងបក្សពួក០៦នាក់តាមពាក្យបណ្ដឹងរួចបញ្ជូនទៅអធិការស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលប៉ុស្ដិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា÷នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ករណី១ដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងមានហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណី កើតឡើងកាលពីវេលាម៉ោង ០០និង០០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះសំណាក់ព្រំមាស ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 សមត្ថកិច្ចមន្ត្រីជំនាញប៉ុស្ដិ៍មូលដ្ឋានបានបន្ដថា÷ជនរងគ្រោះចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១/ជនរងគ្រោះឈ្មោះ ចាន់ថា ធា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសក្បាល)។

ទី២/ជនរងគ្រោះឈ្មោះ សារិន ចេក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសដៃឆ្វេង) ។

 បើតាមសំដីជនរងគ្រោះឈ្មោះ ចាន់ថា ធា និងមិត្តភក្ដិបានរៀបរាប់ថា÷ខ្លួនបានចេញពីកម្មវិធីជប់លៀងនៅកាសុីណូ ញ៉ូវហ្វ័ធូណា ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជិះម៉ូតូចេញទៅការដ្ឋាននៅស្រុកសាលាក្រៅ តែពេលជិះម៉ូតូដល់ផ្ទះសំណាក់ព្រំមាស ក៏មានម៉ូតូ ០២គ្រឿង ជិះតាមពីក្រោយខ្ញុំក៏បាន  មកដល់ជិះទទឹមម៉ូតូពួកខ្ញុំ ស្រាប់តែដកកាំបិតកាប់មកលើរូបខ្ញុំ៣កាំបិតតែត្រូវ១កាំបិតចំដៃឆ្វេង  ពេលនោះមានបក្សពួកជនបង្កម្នាក់ទៀតបានទាញខ្សែក្រវ៉ាត់វ៉ៃចំក្បាលមិត្តខ្ញុំម្នាក់ទៀតបណ្ដាកឲ្យរងរបួសក្បាល (មូលហេតុៈថាកាប់និងវ៉ៃច្រឡំមនុស្ស)នេះជាសំដីជនសង្ស័យសារភាព នៅមុខសមត្ថកិច្ច។

ក្រោយពីទទួលពាក្យបណ្ដឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុក ចុះស្រាវជ្រាវរកមុខសញ្ញាដែលបង្កនោះនិងឃាត់ខ្លួនបានភ្លាមៗនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ព្រមទាំងឃាត់ខ្លួនជនដៃដល់បានចំនួន ០២នាក់ បក្សពួកចំនួន ០៤នាក់ទៀត។

 ជនដៃដល់ចំនួន ០២នាក់មានឈ្មោះ៖   

ទី ១/ជនដៃដល់ឈ្មោះ ហាក់ ប៊ុនសៀង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ   មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ទី២/ជនដៃដល់ឈ្មោះកែវ ថាវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 +បក្សពួកជនដៃដល់ចំនួន ០៤នាក់មានឈ្មោះ៖

   ១/ឈ្មោះ ផាត ធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ទី ២/ឈ្មោះ វួន សុវណ្ណរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ទី៣/ឈ្មោះ រឹម រិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 ទី៤/ឈ្មោះ សុខ វីន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្ន៖ ជនបង្ក និងបក្សពួកខាងលើ ត្រូវបានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្ដិ៍ឃុំស្ទឹងកាច់ មកសួរនាំរួចក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ដោយ៖ ស សារ៉េត


ចែករំលែក៖