ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចាប់ផ្តើមលុបវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ចាប់ពីថ្ងៃទី ២ខែកុម្ភៈ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ មួយចំនួនត្រូវបានលុបចោល នៅក្នុងប្រទេសបារាំង ជាជំហានឆ្ពោះទៅរកជីវភាពរស់នៅធម្មតាវិញ បើទោះបីមានករណីឆ្លងអូមីក្រុងក្តី ។
ការសម្រេចខាងលើត្រូវបាននាយករដ្ឋមន្ត្រី Jean Castex បានប្រកាសថា ចាប់ពីថ្ងៃទី ២ខែកុម្ភៈ ប្រទេសបារាំង បានសម្រេចលុបចោលវិធានការមួយចំនួនក្នុងការទប់ស្កាត់កូវីដ-១៩ ដែលបានអនុវត្តជាច្រើនខែកន្លងមក ក្នុងនោះមានការពាក់ម៉ាស់ជាដើម ។ ក្នុងពេលនេះពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទៀតឡើយ។ ជាមួយគ្នានេះការប្រមូលផ្តុំគ្នា ក្នុងព្រឹត្តិការណ៍កីឡា វប្បធម៌ ក៏ត្រូវបានលុបចោលពីការកំណត់ចំនួនមនុស្សចូលរួម។
នេះជាជំហានដំបូងក្នុងគម្រោងពីរជំហានរបស់រដ្ឋាភិបាលបារាំង ដើម្បីលុបចោលរាល់ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងខែកុម្ភៈនេះ ។ ជំហានទីពីរ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកុម្ភៈ នៅពេលនោះក្លឹបរាត្រី ហាងបារ…នឹងអនុញ្ញាតឲ្យបើកទ្វារធម្មតាវិញ ។
កន្លងមកមានពីរប្រទេសនៅតំបន់អឺរ៉ុប បានលុបវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ គឺអង់គ្លេស និងដាណឺម៉ាក បើទោះបីមានករណីឆ្លងប្រចាំថ្ងៃនៅខ្ពស់នៅឡើយទេ។ នៅក្នុងប្រទេសបារាំង រយៈពេលមួយសប្តាហ៍កន្លងមក មានករណីឆ្លង ជាង ៣សែននាក់ ក្នុងមួយថ្ងៃៗ ជាចំនួនច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុប៕

ដោយ៖សាធី(ប្រភពរូបថត៖VOV.VN)


ចែករំលែក៖