ព័ត៌មានទាន់ហេតុការណ៍៖

ពូគម្រក់ប្រើអំពើហិង្សា និងប៉ុនប៉ងរំលោភសេពសន្ថវ:លើក្មួយស្រីឯងតែមិនបានសម្រេច ត្រូវជាប់ខ្នោះនគរបាល

ចែករំលែក៖

ខេត្តសៀមរាប ៖ ​នៅ​រសៀល​ថ្ងៃទី​ ២ ​ខែកុម្ភៈ​ ឆ្នាំ​២ ០២២ សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ​ស្រាវជ្រាវឈានដល់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ កុល សា​ម៉ៃ ភេទ​ប្រុស អាយុ ២៨ ​ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ រស់នៅ​ភូមិ​ក​ក្រាញ់ សសង្កាត់- ក្រុង​សៀមរាប​ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ក្មេងស្រីអនិតិជននិងប្រើ​អំពើ​ហិង្សា ជាបទល្មើស​ជាក់ស្តែង ។ 

  ប្រភពពីមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលា​ម៉ោង ​១៧ ​និង ​៣០​ នាទី​ ថ្ងៃទី​ ៣០ ​ខែមករា​ ឆ្នាំ​ ២០២២ ជនរងគ្រោះ​ ច.រ ណ ភេទ​ស្រី អាយុ ១៤ ​ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ កំពុង​នៅផ្ទះ​ម្នាក់ឯង ដោយ​ម្តាយ​ និង​បងស្រី​បាន​ចេញទៅ​ក្រៅ​អស់​។ ពេលនោះ​មាន​ជជនសង្ស័យខាងលើ ពាក់​អា​វភ្លៀង​និង​ពាក់មួក​ក្រណាត់ គ្រប​មុខ​ជិត សល់​តែ​គ្រាប់ភ្នែក បាន​ដើរ​ចូលមក​ដល់ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ​ប៉ុនប៉ង​រំលោភសេពសន្ថវ: ហើយប្រើហិង្សាដាល់​ពោះ​ជនរងគ្រោះ​ចំនួន​០២​ ដៃ បណ្តាល​ឲ្យ​ដួល​។​ បន្ទាប់មក​ជនសង្ស័យ បាន​ចាប់​ស្រាត​ខោជនរងគ្រោះ តែត្រូវជនរងគ្រោះ​បាន​រើ​បម្រាស់​រួច។ ភ្លាមនោះ​ជនសង្ស័យ​ បាន​យក​ម្ជុលចាក់​មក​លើ​ជនរងគ្រោះ​០២​ម្ជុល​( ដៃស្តាំ​០១​ម្ជុល​និង​ស្មា​ស្តាំ​០១​ម្ជុល​) ជាហេតុធ្វើឲ្យជនរងគ្រោះ កាន់តែភ័យភិតក៏បាន​សុំ​អង្វរព្រោះដឹងថា​ជនសង្ស័យ គឺជា​ពូ​របស់ខ្លួន។ ពេលជនរងគ្រោះស្គាល់យ៉ាងដូច្នេះ ធ្វើឲ្យជនសង្ស័យ​ឈប់​ធ្វើ​សកម្មភាព ហើយ​គេចខ្លួន​តែម្តង​។ ​

 ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា នៅ​ថ្ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ កម្លាំងជំនាញបានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​នាំខ្លួន​ជនសង្ស័យ ឈ្មោះ កុល សា​ម៉ៃ មក​ធ្វើការ​សាកសួរ។​ 

 តាម​ចម្លើយសារភាព របស់​ជនសង្ស័យ ឈ្មោះ កុល សា​ម៉ៃ បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាពដូចការចោទប្រកាន់ខាងលើនេះ ប្រាកដ​មែន ។ ប៉ុន្តែ​រូប​ខ្លួន​មិនបាន​យក​ម្ជុលចាក់​ជនរងគ្រោះ​នោះទេ គ្រាន់តែ​ប្រើ​ហិង្សា ប៉ុនប៉ង​រំលោភ សេពសន្ថវ:ប៉ុណ្ណោះ តែដោយ​ឃើញ​ក្មួយ សុំ​អង្វរ​ពេកទើប​ឈប់​ធ្វើ​សកម្មភាព​។​ កន្លងមករូប​ខ្លួន​ ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន ទើប​នឹង​ឈប់​ប្រើ​ប៉ុណ្ណោះ។​ 

 ទោះយ៉ាងណាកម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុងថ្ងៃនេះបានកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​រួចហើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖