ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចិត្តឃោរឃៅប្រើអំពើហិង្សា​ ដោយក្ដិចមួលកូនប្រុសអាយុ៣ខែកន្លះ​ស្នាមជាំពេញខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលបានកេីតឡេីង​ ខណៈស្ត្រី​ម្នាក់​មាន​វិបត្តិ​ជាមួយ​ប្តី​កំហូច​ តូច​ចិត្ត​ផឹក​ស្រា​ស្រវឹង​ ក៏បានប្រេី​អំពេី​ហិង្សា​មក​លេីកូន​ប្រុស​អាយុ​ទើប​បាន​៣ខែ​កន្លះ បណ្តាល​ឲ្យ​មានស្នាមពេញខ្លួនប្រាណ​ កាលពី​វេលា​ម៉ោង​១០​ និង​៣០នាទីយប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ ក្បែរ​ច្រកចូល​វត្ត​ពោធិ៍ញាណ​ ផ្លូវលេខ​៣៧១​ ក្នុងសង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មាន​ជ័យ​   

   ស្ត្រី​ដែលប្រេី​ហិង្សា​លេី​កូន​ មាន​ឈ្មោះ​ លីន​ អាយុ​ប្រហែល​ ជាង​២០​ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើត​ហេតុ​ខាងលើ​   

តាម​ប្រភព​ព័ត៌មាន​ពីបងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួល​បន្ទប់​ជិត​គ្នា​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់​បានលឺ​សំឡេង​ក្មេង​យំ​នៅ​ក្នុង​បន្ទប់​ជួល​ ហើយ​ពេល​នោះ​ ពួកគាត់​បាន​សង្ស័យ​ថា​ ស្ត្រីខាងលេីបានប្រេី​ហិង្សា​ទៅលើ​កូន​ទៀត​ហេីយ​ ព្រោះ​កន្លង​​មក​ស្ត្រី​ខាងលើ​នេះធ្លាប់​ប្រេី​ហិង្សា​លេី​កូន​ជាញឹក​ញាប់​ ទេីប​ពួកគាត់​ បានរុញ​ទ្វារ​ចូល​ទៅ​ ក៏ឃេីញ​ស្ត្រី​រូបនេះបានប្រេី​ហិង្សា​ទៅលើ​កូន​ពិត​មែន​ ដែល​ធ្វើ​ឲ្យ​កូន​អាយុ​ទើប​បាន​៣ខែកន្លះ​ រងរបួស​ស្នាម​ជាំ​ និង​ស្នាម​ក្រចក​ ពេញ​ខ្លួន​តែ​ម្ដង​ ទេីប​ពួក​គាត់​ជាអ្នក​ជិត​ខាង​បាន​ ដណ្ដើម​យក​កូន​ពី​ស្ត្រី​ជា​ម្ដាយ​ មក​ជួយ​មេីល​ថែ​ជំនួស​ ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ ក៏ដូច​ជា​កម្លាំង​អាវុធហត្ថ​ខណ្ឌ​មាន​ជ័យ​ ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ​   

    ក្នុង​ករណី​នេះ​ដែរ​ ស្ត្រី​ជា​ម្ដាយ​ បាន​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​មួយ​សន្ទុះ​ ទេីប​ចេញ​មក​មេីល​កូន​វិញ​ ហើយ​និយាយ​ថា​ ដោយសារ​តែ​រូប​គាត់​ស្រវឹង​ និង​ពិបាក​ចិត្ត​រឿង​ប្តី​ហេង​ស៊យ​ បោះ​បង់​ចោល​មិន​ទទួល​ខុស​ត្រូវ​ រូប​នាង​ជាមួយ​នឹង​កូន​ ដែលធ្វើ​ឲ្យ​រូប​នាង​ពិបាក​ចិត្ត​ ហើយ​ផឹក​ស្រវឹង​ផងក៏ប្រេី​ហិង្សា​ទៅ​លេី​កូន​តូច​តែ​ម្ដង​ ។ 

ក្រោយ​ពេល​កេីតហេតុ​ អ្នក​ជិត​ខាង​ បានសម្រេច​ចិត្ត​យក​កូន​តូច​ខាង​លើ​ទៅ​ចិញ្ចឹម​ ដោយ​មិន​ប្រគល់​ឲ្យទៅ​ម្តាយ​វិញនោះទេ។ ហេីយ​ស្ត្រី​ខាងលើ​ ក៏បាន​បង្ហាញ​រូប​បុរស​ជា​ប្តី​ហេងស៊យឲ្យមហាជន​បាន​ឃើញ​ រួច​ក៏ចូល​ទៅ​ក្នុង​បន្ទប់​បាត់​ ។ ចំណែករឿង​ហេតុ​នេះ​ គឺ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់​ការ​ទៅ​លើ​ស្ត្រី​ដែរ​ប្រេី​ហិង្សា​លេី​កូន​ខ្លួន​ឯង​នៅ​ឡើយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖