ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើ​ជាកម្មករសំណង់រកលុយមិនសូវបាន​ នាំគ្នា​ទៅ​លក់​គ្រឿង​ញៀន​ មានអីជាប់ខ្នោះទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជន​សង្ស័យ​ចំនួន​០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ឃាត់​ខ្លួន​។ 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១- ឈ្មោះ មុត សុខសាន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងសំណង់,​ និង​ទី២- ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់​ អ្នកទាំងពីរ​ទីកន្លែង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។ 

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅ​ចំណុចភូមិ​ត្រពាំងអញ្ចាញ៥ សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖