ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញ ។ 

ការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬជួសជំរុញ នៅទូទាំងបទស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វននៅរាជធានីភ្នំពេញ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូរីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងមានករណឆ្លងថ្មីបន្តកើនឡើងជាបន្តបន្ទាប់គួរឱ្យមានការព្រួយបារម្ភ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ផងដែរនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមក្រើនរំលឹកជម្រាបជូនដល់សាធារណជន ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់ប្រជាពលរដ្ឋទូទៅ នៅរាជធានីភ្នំពេញ ដូចខាងក្រោម៖

I. ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ នៅទូទាំងប្រទេស ៖

បន្ទាប់ពីការបើកយុទ្ធនាការចាក់វា៉ក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារ និងយុវវ័យ ព្រមទាំងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង គ.វ.ក-១៩ សង្កេតឃើញថាមានកុមារ និងយុវវ័យ ព្រមទាំងប្រជាពលរដ្ឋគោលដៅបានទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដាសជំរុញ បានយ៉ាងច្រើនកុះករ ប៉ុន្តែនៅមានកុមារ និងយុវវ័យ ព្រមទាំង ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងមួយចំនួនទៀតមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញនៅឡើយ ដោយមូលហេតុផ្សេងៗ។ ដូចនេះ គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹកដល់កុមារ និងយុវវ័យ ព្រមទាំងប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១២ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២ រួច ឬបានចាក់វ៉ាក់សាំង ចនសុន និងចនសុន ១ដូសរួច ហើយមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំង ចនសុន និងចនសុន ១ដូសរួច សូមអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់គ្នានៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានរៀបចំដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥។

II. ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូសទី៤ ជូនប្រជាពលរដ្ឋទូទៅ នៅរាជធានីភ្នំពេញ៖

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គ..ក-១៩ សូមគោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថាបច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩

ដូសទី៤ ជូនមន្ត្រីរាជការជួរមុខ រហូតដល់អាជ្ញាធរមូលដ្ឋាន ជនវ័យចាស់ និងជនដែលមានហានិភ័យខ្ពស់ជាដើម ដោយប្រើវ៉ាក់សាំង Fizer នៅរាជធានីភ្នំពេញ ដូចនេះសូមមន្ត្រីរាជការថ្នាក់ជាតិ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រហូតដល់អាជ្ញាធរ មូលដ្ឋាន ព្រមទាំងជនវ័យចាស់ ក៏ដូចជាជនដែលមានហានិភ័យខ្ពស់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ សូមអញ្ជើញរួសរាន់ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានជម្រាបជូនក្នុង សេចក្តីជូនព័ត៌មានរបស់ គ.វ.ក-១៩ លេខ ០១៥/២២ គ.វ.ក-១៩ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ដោយរាជធានីភ្នំពេញបានផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដាសជំរុញជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងមុនគេនោះ គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ ដូចនេះ គ.វ.ក-១៩ សូមអញ្ជើញប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញរួច ត្រូវទៅចាក់វ៉ាក់សាំងកូវីង-១៩ ដួសទី៤ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីតាំងចាក់ វ៉ាក់សាំងកូវីដ-១៩ ដែលរៀបចំជូនដោយរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសេចក្តីជូនព័ត៌មានជូន សាធារណជនជ្រាបផងដែរ។ ដោយឡែកមន្ទីរពេទ្យជាតិទាំង៥ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារ ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនមន្ត្រី រាជការថ្នាក់ជាតិ ជនវ័យចាស់ ក៏ដូចជាជនមានហានិភ័យខ្ពស់ ដែលនៅសេសសល់

ប៉ុន្តែបើមានប្រជាពលរដ្ឋទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ មន្ទីរពេទ្យជាតិអាចចាក់ជូនពួកគាត់បាន។

គ.វ.ក-១៩ សូមក្រើនរំលឹកថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩. ដួសទី៤ ត្រូវភ្ជាប់ ជាមួយនូវឯកសារដូចខាងក្រោម៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ឬប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងការពារជាតិ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ ក៏ដូចជាដូសទី៤ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះឱ្យបានគ្រប់គ្នា និងឱ្យបានលឿន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ពុកម៉ែ បងប្អូន ក្មួយៗ ប្រជាពលរដ្ឋ ដែលត្រូវ ដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបង្កើនភាពសុំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ក្នុងការបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ក៏ដូចជាការកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ផងដែរ។

ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ «៣ការពារ” (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ – រួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាគោរពតាមសេចក្ដីណែនាំក្រើនរំលឹកចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖