ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖​ ខ្ញុំបា​នធ្វើបទបង្ហាញ ស្ដីពីសភាពការណ៍ពិភពលោក និងគោលនយោបាយការបរទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៩​ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះថា៖​” នៅព្រឹកនេះ ខ្ញុំបានធ្វើបទបង្ហាញ ស្ដីពីសភាពការណ៍ពិភពលោក និងគោលនយោបាយការបរទេសកម្ពុជា ជូនដល់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន និងប្រធាននៃគណៈកម្មការទាំង ៩ ទៀត នៃព្រឹទ្ធសភាកម្ពុជា។ 

លោក​ ប្រាក់​ សុខុន​ បានថ្លែង​បន្តថា​ ខ្ញុំបានផ្តោតលើផ្នែកសំខាន់ៗមួយចំនួននៃការងារការបរទេស និងសហប្រតិបតិ្តការអន្តរជាតិរបស់កម្ពុជា ក្នុងនោះរួមមាន ការប្រឈមជាយុទ្ធសាស្ត្រ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងការលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។ 

បន្ថែមពីនេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ បានបញ្ជាក់ទៀតថា​ ខ្ញុំក៏ពិតជារីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយ ឯកឧត្តម លោកជំទាវ នៅព្រឹទ្ធសភា ដែលខ្ញុំធ្លាប់បានស្គាល់ដោយផ្ទាល់ និងសូមកោតសរសើរដោយស្មោះ ចំពោះការពលី និងការរួមចំណែករបស់គាត់ដើម្បីបុព្វហេតុជាតិយើង។ ខ្ញុំក៏បាននាំយក សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ជាវត្ថុអនុស្សាវរីយខ្លះដើម្បីជូនពួកគាត់៕

ដោយ​៖ស​ តារា​


ចែករំលែក៖