មកទល់ពេលនេះវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ១៨៣,៧លានដូសហើយ ក្នុងនោះចាក់ដូសទីមួយមានជាង ៧៩,១លានដូស និងចាក់ដូសទីពីរមានជាង ៧៤លានដូស និងដូសជំរុញ ដូសទីបីមានជាង៣០លានដូស ។
បើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី តែករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមនៅតែ កើនឡើងខ្ពស់ ក្រោយការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណី។ នៅយប់ថ្ងៃទី៩ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ ២៣.៩៥៦នាក់ ស្ថិតនៅខេត្តក្រុងចំនួន៦២ទូទាំងប្រទេស ។ រដ្ឋធានីហាណូយមានករណីឆ្លងច្រើនជាងគេ គឺមានជិត៣ពាន់នាក់។
បើទោះបីមានករណីឆ្លងកើនឡើងខ្ពស់នៅក្នុងប្រទេសវៀតណាមក្តី ប៉ុន្តែដោយសារតែមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើនធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះច្រើន ។ កន្លងមក វៀតណាមមានករណីស្លាប់ដោយកូវីដ-១៩ ពីជាង២០០នាក់ដល់ជាង ៣០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅថ្ងៃទី៩ខែកុម្ភៈនេះ វៀតណាមមានអ្នកស្លាប់តែ៩៣នាក់ប៉ុណ្ណោះ៕ ដោយ៖ សាធី
រូបថត៖TTXVN