ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់សង្ស័យខ្យល់គរ ពេលឡើងទៅយកបំពង់ទឹកត្នោតក៏ស្លាប់លើចុងត្នោតតែម្តង !

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីឡើងយកសាកសពពីលើចុងត្នោត មកធ្វើកោសល្យវិច័យ ខណៈមានបុរសម្នាក់បានឡើងទៅយកបំពង់ទឹកត្នោត ហើយសង្ស័យថាកើតខ្យល់គរក៏បានស្លាប់នៅលើចុងត្នោតនោះតែម្ដង។

   ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចក្នុងបរិវេណគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ស្ថិតក្នុងភូមិសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

  តាមការឱ្យដឹងពីប្រជាពលរដ្ឋនៅទីនោះបញ្ជាក់ថា បុរសខាងលើនេះតែងតែឡើងលើចុងត្នោតយកបំពង់ទឹកត្នោតដែលជាមុខរបររបស់គាត់ដូចសព្វដង ហើយតែនៅព្រឹកថ្ងៃនេះមិនដឹងថាគាត់ខ្យល់គរឬក៏កើតអីនោះទេក៏ស្រាប់តែស្លាប់នៅលើចុងត្នោតនោះតែម្តង ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ច ។ 

  បច្ចុប្បន្នសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងឡើងលើចុងត្នោត ដើម្បីយកសាកសពមកធ្វើកោសល្យវិច័យ៕

                          

ដោយ ៖ ស្អាងជ័យ


ចែករំលែក៖