ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅស៊ុលតង់ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ”ព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ​ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅឆ្នាំ២០២២នេះ!”។ 

លោក​ ប្រាក់​ សុខុន​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ ខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ នៅរសៀលម្សិលមិញ។

លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ ឆ្នាំ​២០២២ គឺជាឆ្នាំគម្រប់ខួបលើកទី ៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ កម្ពុជាទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ និងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ នៅកម្ពុជាក្នុងឆ្នាំនេះ។ យើងក៏បានពិភាក្សាអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាដោយសង្ឃឹមថានឹងអាចបន្តចូលរួមចំណែកដល់ដំណើរការកសាងសន្តិភាពដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប៕

ដោយ​៖ស​ តារា​


ចែករំលែក៖